ឆ្នាំ ២០២៤ ជា "ឆ្នាំនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជន ចិន-កម្ពុជា"។ ក្នុងគោលបំណងនៃការបង្កើនបន្ថែមនូវការផ្លាស់ប្តូរវប្បធម៌រវាងប្រទេសចិន និងកម្ពុជា និងបង្រួបបង្រួមនូវសមិទ្ធផលនៃកម្មវិធីសំឡេងទីតាំងបេតិកភណ្ឌ«ដើរកម្សាន្តនៅយូណាន ទៅទស្សនានៅអង្គរ» ពិធីបើកសម្ពោធច្រករបៀងវប្បធម៌ ចិន-កម្ពុជានៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ដែលរៀបចំដោយក្រសួងព័ត៌មាននៃព្រះរាជាណាចក្រកម្ពុជា ការិយាល័យព័ត៌មាននៃសាលារដ្ឋបាលប្រជាជនខេត្តយូណាន និងស្ថាប័នពាក់ព័ន្ធផ្សេងទៀត អនុវត្តដោយមន្ទីរវប្បធម៌ និងទេសចរណ៍ខេត្តយូណាន មជ្ឈមណ្ឌលផ្សព្វផ្សាយអន្តរជាតិចំពោះតំបន់អាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍ខេត្តយូណាន និងក្រុមហ៊ុនវិនិយោគឧស្សាហកម្មអាកាសចរណ៍ខេត្តយុនណាន គ្រុប ឯ.ក បានប្រារព្ធឡើងនៅថ្ងៃទី៦ ខែសីហា ក្នុងខេត្តសៀមរាបនៃប្រទេសកម្ពុជា។

អ្នកទទួលខុសត្រូវពាក់ព័ន្ធនៃអគ្គនាយកដ្ឋានផ្សព្វផ្សាយអន្តរជាតិការិយាល័យព័ត៌មានក្រុមប្រឹក្សាកិច្ចការរដ្ឋចិន ឯកឧត្តម ឈាន លាង រដ្ឋលេខាធិការក្រសួងព័ត៌មាននៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម ង៉ូវ សេងកាក់ អភិបាលរងខេត្តសៀមរាបប្រទេសកម្ពុជា និងភ្ញៀវកិត្តិយសមកពីប្រទេសចិន និងកម្ពុជាជាច្រើនរូបទៀត បានអញ្ជើញចូលរួមក្នុងពិធីនេះ។ អ្នកទទួលខុសត្រូវពាក់ព័ន្ធនៃអគ្គនាយកដ្ឋានផ្សព្វផ្សាយអន្តរជាតិការិយាល័យព័ត៌មានក្រុមប្រឹក្សាកិច្ចការរដ្ឋចិន ឯកឧត្តម ឈាន លាង រដ្ឋលេខាធិការក្រសួងព័ត៌មាននៃព្រះរាជាណាចក្រកម្ពុជា បានរួមគ្នាបើកសម្ពោធច្រករបៀងវប្បធម៌ ចិន-កម្ពុជា នៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ។

ច្រករបៀងវប្បធម៌ ចិន-កម្ពុជា នៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ត្រូវបានរៀបចំឡើងនៅក្នុងតំបន់ចេញដំណើរសម្រាប់អ្នកដំណើរអន្តរជាតិនៃអាកាសយានដ្ឋាន រួមមានពិព័រណ៍រូបថតក្រោមប្រធានបទ "ជំនួបបេតិកភណ្ឌពិភពលោក ពួតដៃអរិយធម៌ក្នុងការសិក្សាពីគ្នាទៅវិញទៅមក" និងតំបន់ពិព័រណ៍បែប Static ជាដើម។ ក្នុងនោះ ការតាំងពិព័រណ៍រូបថតរួមានរូបថតដ៏ស្អាតប្រណីតចំនួន ១០០ សន្លឹក ដែលភាគច្រើនពាក់ព័ន្ធនឹងប្រទេសចិន និងកម្ពុជា ហើយគ្របដណ្តប់ប្រទេសទន្លេមេគង្គផ្សេងៗទៀត។ តំបន់ពិព័រណ៍បែប Static ផ្តោតលើប្រធានបទសំខាន់ចំនួន ៣ គឺ "ប៉ាក់" "ចម្លាក់" និង "ពណ៌ចម្រុះ" ដែលដាក់តាំងបង្ហាញពីបេតិកភណ្ឌវប្បធម៌អរូបីរបស់ខេត្តយូណានប្រទេសចិន និងប្រទេសកម្ពុជា។ នៅថ្ងៃបើកសម្ពោធច្រករបៀងវប្បធម៌ ចិន-កម្ពុជា នោះ អ្នកបន្តវេននៃបេតិកភណ្ឌវប្បធម៌អរូបី និងតួសម្ដែងមកពីប្រទេសចិន និងកម្ពុជា ក៏បានសម្តែងកម្មវិធីសិល្បៈដែលមានទាក់ទិនទៅនឹងបេតិកភណ្ឌវប្បធម៌អរូបី ហើយបានទាក់ទាញភ្ញៀវទេសចរជាច្រើនដែលកំពុងរង់ចាំឡើងយន្តហោះនៅអាកាសយានដ្ឋាន។

អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរបានជំរុញយ៉ាងខ្លាំងដល់ការអភិវឌ្ឈវិស័យទេសចរណ៍របស់កម្ពុជា ចាប់តាំងពីត្រូវបានបើកឱ្យដំណើរការនៅខែតុលា ឆ្នាំ២០២៣ មក។ ដើម្បីជំរុញឱ្យអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរដើរតួនាទីកាន់តែសំខាន់ និងទទួលបានផលប្រយោជន៍ពីគោលនយោបាយមិនបាច់ស្នើសុំទិដ្ឋាការរយៈពេល ១៤៤ ម៉ោងនៅពេលឆ្លងកាត់ប្រទេសចិន "ផែនការទេសចរណ៍បេតិកភណ្ឌពិភពលោក"ត្រូវបានចេញផ្សាយជាផ្លូវការនៅក្នុងពិធីនេះ។ ផែនការទេសចរណ៍នេះត្រូវបានធ្វើឡើងក្រោមប្រធានបទ «ទៅទស្សនាតំបន់បេតិកភណ្ឌពិភពលោកចំនួន ១០ ក្នុងរយៈពេល ១០ ថ្ងៃ» ដើម្បីផ្សព្វផ្សាយពីផលិតផលទេសចរណ៍ ផ្លូវហោះហើរ និងសេវាកម្មទេសចរណ៍ ដែលចេញដំណើរពីអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ និងឆ្លងកាត់ទីក្រុងគុនមីង ជូនភ្ញៀវទេសចរមកពីប្រទេសនានាលើពិភពលោក ហើយទាក់ទាញភ្ញៀវទេសចរនៃប្រទេសនានាឱ្យស្គាល់ និងយល់ដឹងកាន់តែច្រើនអំពីទំនៀមទម្លាប់វប្បធម៌តាមតំបន់ទន្លេឡានឆាង-មេគង្គ រីករាយជាមួយការធ្វើដំណើរនៅក្នុងប្រទេសចិនដ៏ស្រស់ស្អាត និងទទួលបានបទពិសោធន៍ពីប្រធានបទ "មានការរស់នៅមួយប្រភេទហៅថា យូណាន"។
នៅថ្ងៃដដែលនោះ ភ្ញៀវកិត្តិយសចិន និងកម្ពុជារួមគ្នាបើកសម្ពោធកម្មវិធីប្រមូលរឿងវីដេអូជាសកល-ប្រទេសកម្ពុជា "ពិភពលោកមានសម្រស់ស្រស់ស្អាតដោយសារតែលោកអ្នក" និងចាក់បញ្ចាំង"មីក្រូ-វីដេអូអំពីការធ្វើដំណើរ កម្ពុជា-គុនមីង"ជាលើកដំបូង។



